សួស្តីអ្នកដែលគាំទ្រប្លក (ខ្ញុំស្រឡាញប្រទេសខ្ញុំ) ឲបានជ្រាប់ថាឥឡូវនេះខ្ញុំបានបង្កើតវេបសាយមួយហើយដែលយកទិន្នន័យរបស់ប្លកខ្ញុំ ទាំងអស់ទៅដាក់។ សម្រាប់វេបសាយខ្ញុំមានអាសយដ្ឋាន http://mydoc4u.com/ គឺមាននៃថារាល់ឯកសាដែលខ្ញុំមាន ដឹង គឺសម្រាប់ចែក រំលែកដល់អ្នករាល់គ្នា។ សូមជួយគាំទ្រគេហទំព័ររបស់ខ្ញុំផង អ្នកដែលចង់ចូលជាសមាជិកអាចទាក់ទងខ្ញុំបានតាមរយះនេះ
អ៊ីមែល sovann@mydoc4u.com
ឬ s.vann@ymail.com
ឬ តាមការដាក់មតិក្នុងប្លកនេះក៏បានដែរ
សូមអរគុណ
* ឧកញ៉ា
សុត្តន្តប្រីជាឥន្ទ កើតខែកក្កដា គ.ស ១៨៥៩ នៅភូមិរកាកោង ស្រុកមុខកំពូល ខែត្រកណ្តាល
* បិតានាម បញ្ចង់កែ ជាអាចារ្យវត្ត
មាតានាម មុំ ជាកសិករ។
* មរណភាពនៅម៉ោង៨ព្រឹកថ្ងៃទី ០៨
ខែវិច្ឆិកា ឆ្នាំ ១៩២៤។
* ស្នាដៃរបស់លោកមាន៖
+ គតិលោក។
+ អំបែងបែក។
+ និរាសអង្គរ (កាព្យ)។
+ លោកនីតិករណ៍ (កាព្យ)។
+ សុភាសិតច្បាប់ស្រី។
+ ក្បួនមេកាព្យ។
និងស្នាដៃដទៃទៀតជាច្រើនបូកសរុបទាំងអស់៤៤មុខ។
ស្រុកខ្មែរមានរឿងនិទានជាច្រើនដំណាលអំពីខ្លែង។
រឿងនិទានទាំងនេះតែង
មានឥទ្ធពលខ្លាំងក្លាទៅលើជំនឿអ្នកស្រុកព្រមទាំងពួកគាត់ចាត់ទុកថាជាប្រវត្តិពិត
សម្រាប់ដំណាលប្រាប់កូនចៅជំនាន់ក្រោយ៖
១. រឿងនិទានមួយស្តីពីខ្លែងព្នងដំណាលថា កាលយើងយូរលង់ហើយមានស្តេច
មួយព្រះអង្គបានបញ្ជាឱយគេយកទង់ព្រលឹង ធ្វើជាខ្លែងបង្ហោះក្នុងបំណងធ្វើឱយ
រាស្ត្រយល់ថាជាព្រលឹង
ធ្វើជាខ្លែងបង្ហោះក្នុងបំណងធ្វើឱយរាស្ត្រយល់ថាជាព្រលឹង
នៃម្ចាស់ផែនដីខ្មែរ។ ចំណែក "ឯក"
ជាបន្លឺសំលេងលន្លង់លន្លោចក្នុងពេលកណ្តាល
យប់ ជាទំនួញសោកស្តាយរបស់ព្រះអង្គដែលបានធ្វើឱយព្រះរាមសោយទីវង្គត។
អ្នកស្រុកតែងហៅខ្លែងនោះថា "ខ្លែងព្រលឹងរបស់ស្តេចផែនដី"។ សម័យក្រោយៗ
តមកពាក្យ "ខ្លែងព្រលឹងទៅក្លាយជាខ្លែងពន្លឹង"
ហើយតមកទៀតក៏ក្លាយទៅជា
ខ្លែងព្នង ដូចសព្វថ្ងៃ៕