ស្រុកខ្មែរមានរឿងនិទានជាច្រើនដំណាលអំពីខ្លែង។
រឿងនិទានទាំងនេះតែង
មានឥទ្ធពលខ្លាំងក្លាទៅលើជំនឿអ្នកស្រុកព្រមទាំងពួកគាត់ចាត់ទុកថាជាប្រវត្តិពិត
សម្រាប់ដំណាលប្រាប់កូនចៅជំនាន់ក្រោយ៖
១. រឿងនិទានមួយស្តីពីខ្លែងព្នងដំណាលថា កាលយើងយូរលង់ហើយមានស្តេច
មួយព្រះអង្គបានបញ្ជាឱយគេយកទង់ព្រលឹង ធ្វើជាខ្លែងបង្ហោះក្នុងបំណងធ្វើឱយ
រាស្ត្រយល់ថាជាព្រលឹង
ធ្វើជាខ្លែងបង្ហោះក្នុងបំណងធ្វើឱយរាស្ត្រយល់ថាជាព្រលឹង
នៃម្ចាស់ផែនដីខ្មែរ។ ចំណែក "ឯក"
ជាបន្លឺសំលេងលន្លង់លន្លោចក្នុងពេលកណ្តាល
យប់ ជាទំនួញសោកស្តាយរបស់ព្រះអង្គដែលបានធ្វើឱយព្រះរាមសោយទីវង្គត។
អ្នកស្រុកតែងហៅខ្លែងនោះថា "ខ្លែងព្រលឹងរបស់ស្តេចផែនដី"។ សម័យក្រោយៗ
តមកពាក្យ "ខ្លែងព្រលឹងទៅក្លាយជាខ្លែងពន្លឹង"
ហើយតមកទៀតក៏ក្លាយទៅជា
ខ្លែងព្នង ដូចសព្វថ្ងៃ៕