ទំព័រដើម

ប្រភេទរមណីយដ្ឋានខ្មែរ

Created 02.07.2011 18:30:50 | Last change 02.07.2011 18:44:01
ប្រទេសកម្ពុជាមិនមែនគ្រាន់តែសំបូរប្រាង្គប្រាសាទតែមួយមុខទេតែកម្ពុជាក៏សំបូរទៅដោយ
រមណីយដ្ឋានផងដែរ។តាមការសិក្សារបស់ខ្ញុំបានឲដឹងថាកម្ពុជាមានរមណីយដ្ឋានចំនួន ១៣០៥ កន្លែងហើយចែកជា ៤ ប្រភេទដូចខាងក្រោមៈ

1. រមណីយដ្ឋានបែបធម្មជាតិ
2. រមណីយដ្ឋានបែបកែច្នៃ
3. រមណីយដ្ឋានបែបវប្បធម៏
4. រមណីយដ្ឋានបែបប្រវត្តិសាស្រ្ត

តើទីក្រុងភ្នំពេញមានរមណីយដ្ឋានទេ?

Created 02.07.2011 18:17:57 | Last change 02.07.2011 18:28:40
គឺថាមានហើយនៅទីក្រុងភ្នំពេញមិនមែនមានរមណីយដ្ឋានតែមួយ ឬពីរទេគឺមានរហូតទៅដល់ ៧ កន្លែងឯនោះ។ ខ្ញុំប្រាកដណាស់ថាអ្នកទាំងអស់គ្នាក៏បានដឹងដែរហើយក៏ធ្លាប់ទៅលេងដែរ។ដូចនេះឥឡូវខ្ញុំសុំបង្ហាញទាំង ៧កន្លែងនោះតែម្តងៈ

* វត្តភ្នំ
* ជើងឯក
* វិមានឯករាជ
* សារមន្ទីជាតិ
* ទូលស្លែង
* ព្រះបរមរាជរាំង
* រត្តឧណាឡោម

តើអ្នកចង់ញុំាម្ហូបទាំងនេះទេ?

Created 02.07.2011 17:48:46 | Last change 02.07.2011 18:14:34
សួស្តីមិត្តទាំងអស់គ្នានឹងបងប្អូនដទៃទៀតដែលបានចូលមកកាន់ប្លករបស់ខ្ញុំ។តើអ្នកទាំងអស់គ្នាចង់ញុំាម្ហូប
ទាំងនេះទេ?បើចង់ញុំាយើងអាចទិញបាននៅភោជនីយដ្ឋានមហាហង្សដែលមានទីតាំងនៅ
ខេត្តសៀមរាបដែលជាភោជនីយដ្ឋានរបស់
លោកពូនរ៉ា

ប្រវត្តិខ្លះៗនៃវាលពិឃាដជើងឯក

Created 02.07.2011 17:39:23 | Last change 02.07.2011 17:46:53
វាល​ពិឃាដ​​ជើងឯក មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រនៅប៉ែក ​និរតី​នៃ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ។ តំបន់​វាល​ពិឃាដ​នេះ ជា​កន្លែង​ទទួល​សម្លាប់​មនុស្ស​ដែល​គេ​បញ្ជូន​មក​ពី​គុក​ទួលស្លែង ឬ​មន្ទីរ​ស.២១ ហើយ​ក៏​ជា​កន្លែង​សម្រេច​ផែនការ​សម្លាប់​មនុស្ស​ដែល​ពួក​ខ្មែរ​ក្រហម​ចោទ​ថា ជា​ខ្មាំង​ប្រឆាំង​នឹង​អង្គការដែរ។តាម​ឯកសារ​ជន​រង​គ្រោះ​ដែល​គេ​បាន​យក​មក​ សម្លាប់​នៅ​ជើងឯកនេះ មាន​ចំនួន​ប្រមាណ​ជិត​២ម៉ឺន​នាក់។ នៅ​វាលពិឃាដ​ជើងឯក គេ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម មាន​ប្រមាណ ១២៩​រណ្ដៅ ដែល​គេ​ជីក​កាយ​តាម​មាត់​ស្រះ​បឹង​ជើងឯក នៅ​ឆ្នាំ​១៩៨០។ ប៉ុន្តែ​កាល​នោះ​គេ​គាស់​កកាយ​បាន​តែ ៨៦​ រណ្ដៅ​ប៉ុណ្ណោះ ដែល​មាន​សាកសព​ចំនួន​​ប្រមាណ ៨.៩៨៥​នាក់។ ក្នុង​នោះ​ដែរ​គេ​ឃើញ​រណ្ដៅ​កប់​សាកសព​រួម​ធំ​មួយ​ដែល​មាន​ចំនួន ៤៥០​នាក់។ ក្រៅ​ពី​នេះ​មាន​រណ្ដៅ​សាកសព​សម្រាប់​ស្ត្រី និង​កុមារ​ចំនួន ១០០​នាក់ ស្ថិត​នៅ​ជាប់​នឹង​ដើម​អំពិល​បារាំង ឬ​ដើម​ច័នគិរី ប៉ែក​ខាង​ក្រោយ​មណ្ឌល​ពិឃាដ​មនុស្ស​ជើងឯក ​ដែល​សាកសព​ក្មេងៗ​ទាំង​នោះ ពេជ្ឈឃាដ​សម្លាប់​ដោយ​បោក​នឹង​គល់​ឈើ៕
សូមនាំគ្នាមកទស្សនាវាលពិឃាដជើងឯកដើម្បីដឹងកាន់តែច្បាស់ពីរឿងរាវនៃវាលពិឃាដជើងឯក
តើអ្នកដឹងទេថានេះជាសត្វអ្វី?ចំលើយពិតជាងាយស្រួលណាស់គឺជាសត្វទឹកសាបមួយប្រភេទដែលមាន ​
ឈ្មោះថាសត្វ"ផ្សោត"ឬអ្នកខ្លះហៅថាដូហ្វិនទឹកសាប។វាជាសត្វមួយដែលកំរបំផុតនៅលើពិភពលោក
ក៏ដូចជាប្រទេសខ្មែរយើងដែរ។នេះគឺជាសត្វផ្សោតដែលរស់នៅក្នុងខេត្តក្រចេះ។វាចូលចិត្តរស់នៅក្នុង
ទឹកជ្រៅ។យើងអាចធ្វើដំណើរពីទីរួមខេត្តតាមឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។
លោកអ្នកអាចទៅទស្សនាសត្វនេះបានជិតដោយលោកអ្នកគ្រាន់តែចំនាយថវិកាខ្លះទៅលើកការ
ជួលទូកដែលមានស្រាប់នៅទីនោះ៕

រមណីយដ្ឋានតាតៃ

Created 02.07.2011 17:25:18 | Last change 02.07.2011 17:31:47
តាតៃជា​រមណីយ​ដ្ឋាន​ ធម្មជាតិ​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ​ក្នុង​ភូមិ​តាតៃ​ឃុំ​តាតៃ​ស្រុក​ស្មាច់​មាន​ជ័យ​។ ​ទីនេះ​ជា​តំបន់​ទឹក​ធ្លាក់​មាន​២​ជាន់​ដែល​ជាន់​ទី​១ ​មាន​កម្ពស់​៥​ទៅ​៦​ម៉ែត្រ​ជា​ជម្រាល​។​ ជាន់​ទី២​មាន​កម្ពស់​១២​ទៅ​១៥​ម៉ែត្រ​។ កោះកុង : នា​ពេល​យប់​ងងឹត​ស្លុប ​យើងចេញ​ដំណើរ​តាម​ទូក​កាយ៉ាក​ទាំង​ព្រឺ​ព្រួច​លើ​​ផ្ទៃ​ទឹក​ ដ៏​ល្វឹង​ល្វើយ។ ក្រៅ​ពី​ភាព​ស្ងប់​ស្ងាត់​ក្នុង​ស្បៃ​រាត្រី​មាន​តែ​សំឡេង​​គាស់​ច្រវា​ ក្នុង​ទឹក​ និង​សត្វ​រៃ​យំ​រហ៊ឹម​ៗ​​ប៉ុណ្ណោះ​​។ រំពេច​នោះ​ ពន្លឺ​ភ្លិប​ភ្លែត​ព្រោង​ព្រាត​​​នៅ​​ដើម​ឈើ​តុប​តែង​ដោយ​សត្វ​អំពិល​អំពែក ​រាប់​ពាន់​ក្បាល បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ដ៏​ត្រកាល​នៅ​ត្រើយ​ម្ខាង​ស្ទឹង៕
*ព្រាហ្មណ៏សាសនា

- សា្ថន សួគ៏
- ស្ថាន​ កណ្តាល
-​ស្ថាន​បាតាល
* ព្រះពុទ្ធសាសនា

- ស្ថាន​ ទេវលោក
- ស្ថាន មនុស្សលោក
- ស្ថាន​ នរក​