ទំព័រដើម

ការបង្ហាញពីរដូវតាមគោលចររបស់ចន្ទ

Created 02.07.2011 16:07:12 | Last change 02.07.2011 16:09:35
រដូវតាមចន្ទគតិជាការគន់គូរតាមដំណើរគោចររបស់ចន្ទដែលចែកចេញ ជាមាន៣គឺ៖
១. ហេមន្ត៖ រដូវរងាមាន៤ខែឫ ១៨៨ថ្ងៃ (១ ខែកត្តិក-១៥ កើតខែផល្គុន)។
២. គិម្ហ៖ រដូវក្តៅ មាន៤ខែឫ ១១៨ថ្ងៃ ( ១ ខែផល្គុន-១៥កើត ខែអាសាឍ)។
៣. វស្សានៈ៖ រដូវភ្លៀង មាន៤ខែ ១១៨ថ្ងៃ ១រោជ ខែ អាសាឍ-១១កើតខែកត្តិក)
នេះជាប្រវត្តិសង្ខេបទាក់ទងនឹងព្រះបរមរាជវំាងចតុមុខដែលមានដូចខាងក្រោម
*ព្រះបរមរាជវាំងជាទីកន្លែងដែលព្រះមហាក្សត្រគង់ប្រថាប់ជាមួយនិងព្រះវង្សានុវង្ស ដែលសាមញ្ញជនហៅថា ភូមិរបស់ស្តេច។ តាំងពីសម័យមុនអង្គរ រហូតទល់បច្ចុប្បន្ន
កាល ប្រទេសកម្ពុជាតែងមានព្រះបរមរាជវាំង មួយសំរាប់ព្រះរាជាគង់ប្រថាប់ហើយដែលជាអង្គកំពូលក្នុងការដឹកនាំប្រទេសជាតិ ហើយការផ្លាស់ប្តូររាជធានីកន្លែងមួយទៅកន្លែងមួយតាំងពីអង្គរបុរី សម្ភពបុរី ឥសានបុរី យសោធបុរី រហូតមកដល់ លង្វែក ឧដុង្គ និងចតុមុខ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដែលពង្សាវតារ ប្រទេសកម្ពុជាបានកត់ត្រាទុកជាបន្តបន្ទាប់។
១. បណ្ឌិត ជ័ន នន្ទ (សិលាចារឹកអង្គរជាពាក្យកាព្យសរសេរកាលពីចុងសតវត្សទី១៦)។
២. អ្នកប៉ាង៖ ល្បើកអង្គរ (ពាក្យកាព្យសរសេរពី គ.ស ១៥៩៨)។
៣. ព្រះរាជសម្ភារ៖ -កាព្យនិរាស
​​​-ច្បាប់រាជសម្ភារ (សរសរពីគ.ស ១៦៣៤)
-សរសើរហេមន្តមាស (១៦២៩)
-ហិនលក្ខណ៍សល (១៦៣០) ។

៤. ឧកញ៉ា កោសាធិបតីកៅ៖ -រឿងក្រុងសុភមិត្រ (សរសេរពីគ.ស ១៧៩៨)។
៥. ឧកញ៉ា ព្រះឃ្លាំង នង៖ -ច្បាប់សុភាសិត (១៧៩០)។
-លោកនេយ្យជាតក (១៧៩៤)។
-រឿងបុញ្ញាសារសិរសា (១៧៩៨)។
-រឿងភោគកុលកុមារ (១៨០៤)។
-រឿងវរនេត្រ វរនុជ (១៨០៦)។

៦. ព្រះបាទអង្គឌួង៖ -រឿងកាកី (១៨១៣)។
-ច្បាប់ស្រីអង្គឌួង (១៨....)។

៧. ព្រះបទុមបារមីពេជ្រ៖ របាក្សត្រស្រុកខ្មែរ (១៨១៨)។
៨. ឧកញាំ សោទសខែក៖ ល្បើកជេតពន (១៨១៥)។
៩. បណ្ឌិត សំអាត៖ រឿងនាងមុជលិន ឬព្រះចន្ទគោរព (១៨៣៣)។
១០. ឧកញ៉ា ចក្រីកែវ៖ រឿងដាវរឿង (១៨៤១)។
១១. ព្រះអរិយគាមុនីហ៊ីង៖ រឿងព្រះជិនវង្ស (១៨៥៦)។
១២. ព្រះធម្មបញ្ញាម៉ែន៖ រឿងពេជតា (១៨៥៧)។
១៣. ឧកញ៉ា ធិបតីយ៉ែម៖ (រឿងនាងវិមានចន្ទ) (១៨៥៨)។
១៤. ពញាអនុជិតស្រី៖ ល្បើកស្រីវិជ័យ (១៨៥៨)។
១៥. ឧកញ៉ា សន្ធរវោហារម៉ុក៖ ស្រីទេវន្ទ (១៨៥៩)។
-ចាប់បដិសន្ធិ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំរកា
-ប្រសូត៖ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ក្នុងព្រៃ លុម្ពីនី
-សោយរាជ្យ៖ ថ្ងៃអាទិត្យ ១៥កើត ខែកត្តិក ឆ្នាំ ឆ្លូវ
-អភិសេក៖ ថ្ងៃសៅរ៍ ១៥កើត ខែអាសាធ ឆ្នាំ ឆ្លូវ ក្នុងព្រះជន្ម១៦វស្សាជាមួយព្រះចាហពិម្ពា
-ទ្រង់ព្រះផ្នួស៖ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាធ ឆ្នាំថោះ ក្នុងព្រះជន្ម ២៩វស្សា ពេលពាក់ កណ្តាល អាធា្រត្រ
-ត្រាស់ដឹង៖ ព្រះជន្ម៣៥វស្សា ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ក្បែរស្ទឹងនេរញ្ជរា វេលាទៀបភ្លឺ
-ដាក់អាយុសង្ខារ៖ ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំម្សាញ់
-បរិនិព្វាន៖ ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ព្រះជន្ម៨០វស្សា នៅកុសិនរា

តើឧបក្កិលេសជាអ្វីនៃចិត្ត?

Created 02.07.2011 15:34:05 | Last change 02.07.2011 15:44:20
ឧបក្កិលគឺជាភាពគ្រឿងសៅហ្មងនៃចិត្តរបស់យើងដែលឧបក្កិលេសទាំងនោះមាន ​ ១៦យ៉ាងគឺ
១. អភិវឌ្ឍាវិសមលោភះ= លោភហួសប្រមាណ
២. ទោសះ= ប្រទូស្ត, រ៉ាយ
៣. កោធះ = ខឹងច្រលោត
៤. ឧបនាហះ= ចងគំនុំ
៥. មក្ខះ = រមិលគុណ
៦. បលាសះ = វាយប្ញកស្មើ
៧. ឥស្សាះ= ឈ្នាសនីស
៨. មច្ឆរិយះ = កំណាញ់
៩. មាយា = ធ្វើកលកិច្ច
១០. សាថេយ្យ = អួតអាង
១១. ថម្ភះ = ចចេស
១២. សារម្ភះ = ដណ្តើមយកល្អ
១៣. មានះ = ប្រកាន់ខ្លួន
១៤. អតិមានះ = មើលងាយ
១៥. មទះ = ស្រវឹង
១៦. បមាទះ = ប្រហែល

អត្ថន័យនៃពិធីចែចូវ

Created 02.07.2011 14:51:27 | Last change 02.07.2011 15:22:49
ក្នុងសង្គមខ្មែរមុននឹងចូលដល់ពិធីស្តីដណ្តឹងឪពុកម្តាយរឺអាណាព្យាបាលខាងកូនប្រុសត្រូវរកអ្នកដែលទុកចិត្ត ដើម្បីចូលទៅចែចូវជាមយយនឹងឪពុកម្តាយខាងកូនស្រី។
អត្ថន័យមានដូចតទៅ៖