សាសនាមានន័យថា ជាពាក្យបណ្តាំ
ឫពាក្យទូន្មានប្រៀនប្រដៅ
សាសនាសំខាន់ៗក្នុងលោកមាន៖
ពុទ្ធសាសនា ៖ មានដើមកំណើតនៅឥណ្ឌា
ព្រហ្មញ្ញសាសនា ៖ មានដើមកំណើតនៅឥណ្ឌា
សាសនាគ្រិស្ត៖ មានដើមកំណើតនៅអ៊ីស្រាអែល
សាសនាអ៊ីស្លាម ឫមហាមាត់ ៖ មានដើមកំណើតនៅអារ៉ាប់
សាសនាស៊ីន្តូ៖ មានដើមកំនើតនៅជប៉ុន
សាសនាតាវ៖ មានដើមកំណើតនៅចិន
បុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីដ៏ធំជាងគេមួយរបស់ប្រជាជនខ្មែរយើង។បុណ្យនេះមានលក្ខណៈជាពិធីបុណ្យ "គោរពវិញ្ញាណក្ខ័ន្ធរបស់បុព្វបុរស ញាតិសន្តានដែលបានធ្វើាងមរណកាលទៅ។
បុណ្យភ្ជុំបិណ្ឌប្រារព្ធពីថ្ងៃទី១ រោច ដល់ ១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ (ខែភទ្របទ = កញ្ញា ឫ តុលា) ពីថ្ងៃទី១ រោចដល់១៤រោចហៅថា "ថ្ងៃកាន់បិណ្ឌ" រីឯថ្ងៃទី១៥រោចហៅថា "ភ្ជុំបិណ្ឌ"។ ក្នុងរយៈកាលកាន់បិណ្ឌនេះ ចាស់ៗបានលះបង់ផ្ទះសំបែង កូនចៅទៅនៅវត្ត សមាទានសីល ៥ សីល ៨ បំរើព្រះសង្ឃសំអាតទីអារាម។ ពុទ្ធបរិស័ទ បែងចែកគ្នាជាវេនចំនួន ១៤ថ្ងៃ ឫ១៤ បិណ្ឌ។ ក្នុងបិណ្ឌនីមួយៗគេតែងធ្វើ
ដូចតទៅ៖
* ពេលយប់៖ ជួបជុំពុទ្ធបរិស័ទ ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការ
គោរពព្រះរតនត្រ័យនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។
* ពេលព្រឹក៖ ប្រគេនអាហារចំពោះព្រះសង្ឃ ឧទិ្ទសកុសលជូនចំពោះវិញ្ញាណក្ខន្ធ បុព្វការីជនដែលធ្វើ
មរណកាលទៅហើយ។
(សម្រាប់យប់ថ្ងៃទី១៤ រោច និងព្រឹកថ្ងៃទី១៥រោច គឺធ្វើអធិកអធមជាងគេ។
- នៅតំបន់ខ្លះ គេធ្វើដល់ថ្ងៃទី១កើត ខែអស្សុជ គឺពេលព្រលឹមស្រាងៗ គេរៀបចំនំចំណី ផ្លែឈើ...........
ដុតទៀន ធូប ដាក់ក្នុងទូកដែលធ្វើពីស្រទបចេក បណ្តែតតាមទឹក ជាកិច្ចជូនដំណើរដូនតា វិលត្រលប់ទៅ
វិញ។